ព័ត៌មានជាតិ

រថយន្តLAND​ ROVER​ស្លាកលេខ ភ្នំពេញ2W-9262បើកលឿន​បុកម៉ូតូពេញទំហឹង​​របួសធ្ងន់បុរសម្នាក់​ រួចបើករត់គេចខ្លួនបាត់

កណ្ដាលៈ នៅវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅ​ចំណុចផ្លូវ២១០ កែងផ្លូវ១០៨ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ​នៅមុនពេលកើតហេតុ គេមានឃើញរថយន្តម៉ាក​ LAND​ ROVER DISCOVERY​ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2W-9262(អ្នកបើកបររត់គេចខ្លួន) បានបើកក្នុងល្បឿនលឿន ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវកែងបានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ1GN-6144ពេញ​ទំហឹង​ដែលកំពុងជិះ​ពីកើតទៅលិច បណ្ដាលឲ្យ​រងរបួសធ្ងន់​ រួចរថយន្តបានបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនរងគ្រោះ​ត្រូវបានរថយន្តសង្រ្គោះរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ​ជ័យជំនះក្រុងតាខ្មៅ​។ ចំណែកម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមច្បាប់​៕

មតិយោបល់