មកទល់នឹងពេលនេះ នៅមិនទាន់ទទួលបានពត៌មាន ជាក់លាក់ណាមួយ ដែលបង្ហាញឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធ Mazut Ozil នឹងផ្លាស់ទៅកាន់ក្រុមណាមួយឡើយ បើទោះបី មានក្លិបជាច្រើនចង់បានរូបគក៍ដោយ។
បើតាមការចុះផ្សាយ The Mirror បានឲ្យដឹងថា ក្រុមកាំភ្លើងធំ នឹងមិនអាចរក្សាទុក Ozil បានឡើយ នៅខែមករាខាងមុខនេះ។ ជាការពតណាស់ Ozil កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមយក្សអេស្ប៉ាញ Barcelona ដែលក្រុមមួយនេះ ចង់បានកីឡាករអាឡឺម៉ង់នេះយ៉ាងខ្លាំង។ ក៍ប៉ុន្តែ បើតាមប្រភពខាងលើដដែលបានឲ្យដឹងផងដែរថា Ozil ប្រហែលជាមិនទៅលេងឲ្យក្រុម Barcelona ឡើយ ដោយសារកីឡាកររូបនេះ ចង់ទៅលេងក្លិបចាស់របស់គេវិញ Schalke នៅក្របខ័ណ្ឌកំពូលរបស់អាឡឺម៉ងវិញ។
ជាការពិតណាស់ Ozil គឺជាអតីតកីឡាកររបស់ក្រុម Schalke មុនផ្លាស់ទៅកាន់ក្រុម Real Madrid នឹងបន្តផ្លាស់មកកាន់ក្រុម Arsenal ។ យ៉ាងណាវិញនោះ Mesut Ozil ប្រហែលជាគិតថា ល្មមដែលរូបគេត្រឡប់ទៅជួយក្លិបចាស់របស់គេវិញហើយ ព្រោះថាកីឡាកររូបនេះ បានចំណាយពេលជាច្រើនមកហើយ ក្នុងការលេងនៅក្រៅស្រុកនោះ។
ដូច្នេះហើយ តាមរយៈប្រភពខាងលើនេះ បានបង្ហាញឲ្យឃើញថា Mesut Ozil នឹងចាកចេញពីក្រុមកាំភ្លើងធំ Arsenal នៅខែមករាខាងមុខនេះ ខណៈក្លិបដែលរូបគេត្រូវទៅលេងនោះ ប្រហែលជាមិនមែនក្រុម Barcelona ឡើយ អាចជាក្រុម Schalke ដែលជាក្លិបចាស់របស់រូបគេ ក៍ថាបាន។
មតិយោបល់