ព័ត៌មានជាតិ

រថយន្ត​មិនស្គាល់ម៉ាក១គ្រឿង បើកប៉ះ​ម៉ូតូ​ បណ្តាល​ឲ្យ​ដួលស្លាប់បុរស​ម្នាក់​

​កំពង់ស្ពឺ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ នៅ​ថ្ងៃ​ទី​២៨​ ខែកុម្ភ​:​ ឆ្នាំ​២០២១​ វេលា​ម៉ោង​៧​និង​២៥​នាទី​ លើ​ផ្លូវជាតិ​លេខ​៤ (39-40)​ ត្រង់​ចំណុច​ភូមិ​ស្លា​ ឃុំ​វល្លិ​សរ​ ស្រុក​សំរោង​ទង​ មាន​រថយន្ត​ ១​គ្រឿង​មិន​ស្គាល់​ម៉ាក​ (​បើក​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​)​ បើកបរ​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច​ មក​ដល់​ចំណុច​ខាងលើ​បាន​ប៉ះ​ម៉ូតូ​ ១​គ្រឿង​ម៉ាក​ ICON​ ព​ណ៌​ស​-​ក្រហម​ ពាក់​ផ្លាកក​លេខ​ភ្នំពេញ​ 1AN-0746​ អ្នកបើកបរ​ មិន​ស្គាល់​ទីលំនៅ​ និង​មិន​ស្គាល់​អត្តសញ្ញាណ​ ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅ​និង​កន្លែង​កើតហេតុ​ ។​

​ចំពោះ​វត្ថុ​តាង​ម៉ូតូ​រក្សា​ទុក​ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វល្លិ​សរ​ ។​

​ចំណែក​រថយន្ត​កំពុង​ស្រាវជ្រាវ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់