ព័ត៌មានសុខភាព

របៀបប្រើស្លឹកត្របែកដើម្បីកម្ចាត់អង្គែ

អង្គែ គឺជាបញ្ហាទូទៅមួយដែលធ្វើឲ្យលោកអ្នកមានភាពរមាស់ចង់តែអេះ ហើយប្រសិនបើវាកើតឡើងច្រើននោះបណ្តោលឲ្យស្បែកក្បាលកើតមានបញ្ហាកមដំបៅជាមិនខាន។ ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា បញ្ហាអង្គែអាចដោះស្រាយបានដោយប្រើប្រាស់ស្លឹកត្របែក ព្រោះវាសម្បូរទៅដោយវីតាមីន B, C និងសារធាតុចិញ្ចឹមជាច្រើន ដែលអាចព្យាបាលស្បែកក្បាលឲ្យមានសុខភាពល្អឡើងវិញ។

របៀបប្រើប្រាស់ស្លឹកត្របែក៖
១.បេះស្លឹកត្របែកលាងទឹកឲ្យស្អាត រួចកិនឲ្យម៉ត់។
២.យកស្លឹកត្របែកដែលកិនហើយ លាយជាមួយនឹងទឹកក្រូចឆ្មារ ២ទៅ៣ស្លាបព្រាកាហ្វេ។
៣.ប្រើល្បាយមួយនេះលាបនៅលើស្បែកក្បាលរបស់អ្នកឲ្យសព្វ និងលាងសម្អាតដោយប្រើទឹកធម្មតាក្រោយរយៈពេល៣០នាទី។
៤.អនុវត្តវិធីសាស្ត្រមួយនេះជារៀងរាល់ពេលល្ងាច ឲ្យបាន២ដងក្នុងមួយសប្តាហ៍ ដើម្បីរក្សាអង្គែឲ្យនៅឆ្ងាយពីស្បែកក្បាល៕

ប្រភពៈ boldsky

មតិយោបល់