ភ្នំពេញៈ នៅមុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយម៉ូតូមួយគ្រឿង បើកបរដោយជនបរទេសចំនួនពីរនាក់ ក្នុងល្បឿនលឿន មានទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបុកអ្នកធ្វើដំណើរថ្មើរជើង ដែលកំពុងហាត់ប្រាណ រួចបន្តទៅបុកនឹងគូទរថយន្តហាយទ្បែនដឺមួយទៀត បណ្ដាលឲ្យបុរសបីនាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែង។
ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៥ និង៤០ នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
មតិយោបល់