ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌឬស្សីកែវបន្តរំដោះចំណីចិញ្ចើមផ្លូវក្នុងដែនដីរបស់ខ្លួន

ភ្នំពេញៈ ផ្លាកយីហោដែលបានដំឡើងដាក់តាំងរំលោភលើចំណី ផ្លូវសាធារណៈរបស់រដ្ឋ បណ្ដាលឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយ ចំនួន ៤ផ្ទាំងទៀតហើយ ត្រូវបានអាជ្ញាធរខណ្ឌឬស្សីកែវ ចាត់វិធានក្ដៅក្នុងការកាត់ចេញយកមករក្សាទុក ដើម្បីរំដោះចំណីចិញ្ចើមផ្លូវ ដែលដាក់ចេញដោយសាលារាជធានីភ្នំពេញ ការបើកយុទ្ធនាការនេះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែទី២ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។

វិធានការក្ដៅកាត់ផ្លាកយីហោចំនួន ៤ផ្ទាំង ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវ របស់អាជ្ញាធរខណ្ឌឬស្សីកែវនេះ ដឹកនាំដោយលោកស្រី សួស សូលីដា អភិបាលរងខណ្ឌតំណាងលោក ជា ពិសី អភិបាលខណ្ឌព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត បន្ទាប់ពីកាត់ចេញផ្ទាំងប៉ាណូទាំងនោះ ត្រូវបានអាជ្ញាធរយកទៅរក្សាទុកនៅសាលាខណ្ឌ៕

មតិយោបល់