ព័ត៌មានជាតិ

ចោរ គាស់ផ្ទះប្រធានភូមិបាល អស់ប្រាក់ខ្ទង់ម៉ឺនដុល្លារ គេចខ្លួនបាត់ដោយសុវត្ថិភាព!

បាត់ដំបងៈ មានករណីចោរកម្មមួយបានកើតឡើង ដោយមានចោរ បានធ្វើសកម្មភាពគាស់ផ្ទះ របស់ប្រធានភូមិបាល អស់ប្រាក់ខ្ទង់ម៉ឺនដុល្លារ រួចគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

រហូតមកទល់ពេលនេះ សមត្ថកិច្ចជំនាញកំពុងតែបើកការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនជនសង្ស័យខាងលើយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕

មតិយោបល់