នៅវេលាម៉ោង៧ រហូតដល់ម៉ោង៩យប់នេះ តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ ដែលមានជំងឺប្រហោងបេះដូង និងដាច់សរសៃប្រើសបេះដូង ហើយគ្មានលទ្ធភាពព្យាបាល និងផ្ដល់វត្តមានចូលសម្ភាសន៍ក្នុងកម្មវិធី Komsan Talkshow ដើម្បីរៀបរាប់ពីស្ថានភាពលំបាករបស់កញ្ញាក្រោយពីជំងឺឈានដល់ដំណាក់គួរអោយព្រួយបារម្ភ ហើយមិនមានលទ្ធភាពវះកាត់។ នេះជាវត្តមានផ្ដល់សម្ភាសន៍បន្តផ្ទាល់ដែលកញ្ញាសម្រេចចិត្តបង្ហាញវត្តមានតបតាមការអញ្ជើញរបស់គ្រួសារតារាកម្ពុជា ដែលជាអ្នករៀបចំ ដើម្បីបង្ហាញអោយឃើញពីស្ថានភាពរបស់កញ្ញាដោយផ្ទាល់តាំងពីមានជំងឺប្រហោងបេះដូងរហូតវិវត្តន៍ជាដាច់សរសៃប្រើសបេះដូង ហើយកាន់តែមានសភាពធ្វើទុកព្រោះពន្យាពេលមិនធ្វើការវះកាត់ដោយសារតែគ្មានលទ្ធភាព។
ក្នុងកិច្ចសម្ភាសន៍កញ្ញា នឹងត្រូវបានជជីកដេញដោលពីអតីតកាលដែលធ្លាប់រស់នៅមណ្ឌលកុមារកំព្រា ក្រោយពេលឪពុកស្លាប់តាំងពីវ័យ៧ឆ្នាំ ដោយពិធីការិនី២រូប គឺអ្នកនាងលី ម៉ារីណា និងអ្នកនាង ម៉ៅ ស៊ីណាត។ វត្តមានក្នុងកិច្ចសម្ភាសន៍យប់នេះ កញ្ញាក៏នឹងបង្ហាញខ្លួនជាមួយម្ដាយជាស្រ្តីមេម៉ាយ ដែលមានជំងឺដុះសាច់ក្នុងខួរក្បាលផងដែរ។ កញ្ញាក៏ជាសិល្បការិនីមួយរូប ដែលចេះក្បាច់គុនល្បុក្កតោស្ទាត់ជំនាញ មិនខុសពីសិស្សគុននៅក្នុងកីឡាល្បុក្កតោផងដែរ ទើបធ្វើអោយដំណឹងធ្លាក់ខ្លួនឈឺរបស់កញ្ញាមានការចាប់អារម្មណ៍ទាំំងតារាសិល្បៈ និងកីឡាករក្នុងក្រុមល្បុក្តតោ ដោយមិនទាន់រាប់បញ្ចូលការចាប់អារម្មណ៍ពីមហាជននៅគ្រប់ស្រទាប់វណ្ណៈនោះផង។
ចង់ដឹងថាតើក្រោយចាកចេញទៅព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យថៃ តើកញ្ញា ពេជ្រ ចរណៃ មានសភាពបែបណា ចង់ដឹងថាស្ថានភាពរស់នៅរបស់កញ្ញា និងម្ដាយ ដែលមានជំងឺដុះសាច់ក្នុងខួរក្បាល តើមានសភាពបែបណា សូមរង់ចាំទស្សនាកិច្ចសម្ភាសន៍បន្តផ្ទាល់ពិសេសក្នុងកម្មវិធី Komsan Talkshow ដែលនឹងចាប់ផ្ដើមនៅវេលាម៉ោង៧យប់នេះ នៅលើផេក Post Komsan របស់ផុសញូ ដែលមានផ្សាយបន្តដោយផេក«គ្រួសារតារាកម្ពុជា»។ ទស្សនិកជនក៏អាចខលចូលសំណេះសំណាលដោយផ្ទាល់ជាមួយតារាកិត្តិយស ដើម្បីលើកទឹកចិត្តដល់កញ្ញាដែលមានជំងឺធ្ងន់ធ្ងរគួរអោយអាណិតមួយនេះផងដែរ៕
មតិយោបល់