ព័ត៌មានជាតិ

ប្រុសព្រាន! ឃើញនាងគេងម្នាក់ឯង ចូលទៅចាប់រំលោភមានអីជាប់ខ្នោះ!..

ភ្នំពេញ: បុរសអ្នកបើកបររថយន្តដឹកស្រាបៀរម្នាក់ ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:ស្ត្រីម្នាក់ ក្នុងខណ:ដែលនាងកំពុងដេកនៅក្នុងបន្ទប់ជួលម្នាក់ឯង។ ប៉ុន្តែមិនបានសម្រេចនោះទេដោយសារតែប្ដីនាងបានចូលទៅទាន់រួចបានចាប់ខ្លួនជននោះនាំទៅប្រគល់ជូននគរបាលចាត់ការតាមច្បាប់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នោះបានកើតឡើង តកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្នុងបន្ទប់ជួលស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ប៉ុន្តែនាងរងគ្រោះមិនបានប្ដឹងនគរបាលភ្លាមៗនោះទេ លុះរហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែល ទើបនាំជនសង្ស័យទៅប្រគល់ជូននគរបាលប៉ុស្តិ៍ឲ្យជួយចាត់ការតាមច្បាប់។

ប្រភពដដែលបានបន្តទៀតថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះភួង ចិត្រ អាយុ២៨ឆ្នាំ មុខរបរ បើកបររថយន្តដឹកស្រាបៀរមានស្រុកកំណើតនៅក្នុងខេត្តស្វាយរៀង និងស្នាក់នៅបន្ទប់ជួលផ្ទះកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះឈ្មោះផ. ស. ម៉ អាយុ២៤ឆ្នាំ មុខរបរ កម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុ។

ប្រភពខាងលើបានបន្តថា នៅមុនពេលកើតហេតុនារីរងគ្រោះបានដេកនៅក្នុងបន្ទប់តែម្នាក់ឯង ដោយប្ដីរបស់នាងជាប់រវល់នៅខាងក្រៅ។ លុះដល់ពេលកើតហេតុស្រាប់តែជនសង្ស័យបើកទ្វារចូលទៅធ្វើសកម្មភាពចាប់រំលោភសរពសន្ថវ:តែម្ដង។ ប៉ុន្តែមិនបានសម្រេចឡើដោយនាងរើបម្រាស់និងរត់ចេញក្រៅស្រែកឲ្យអ្នកជិតខាងជួយ ហើយស្របពេលនោះប្ដីនាងបានទៅដល់ចាប់ក្របួចកអាវជនសង្ស័យជាប់។ ហើយរហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែលទើបនាំទៅប្រគល់ជូននគរបាលប៉ុស្តិ៍ចាត់ការតាមច្បាប់តែម្ដង។

ក្រោយចាប់ខ្លួននាំទៅដល់ប៉ុស្តិ៍ចោមចៅ១ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានចាប់នាងម្នាក់នោះរំលោភមែន ព្រោះឃើញនាងនៅម្នាក់ឯង។ ដែលជាឱកាសល្អប៉ុន្តែមិនបានសម្រេចឡើយ ដោយនាងស្ទុះរត់ចេញក្រៅនិងស្រែកឲ្យគេជួយ ក្រោយមកប្ដីនាងទៅដល់ក៏ចាប់ខ្លួនរូបគេតែម្ដង។ បន្ទាប់មកនគរបាលប៉ុស្តិ៍បានបញ្ជូនជននេះទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត៕

មតិយោបល់