ប្រភពព័ត៌មានពីគេហទំព័រ Fox News បានចុះផ្សាយកាលពីថ្ងៃទី០៤ខែឧសភា ឆ្នាំ ២០១៤ ម្សិលមិញថា កម្មវិធី WhatsApp ត្រូវបានហាមឃាត់នៅក្នុងប្រទេសអ៊ឺរ៉ង់។
មិនទាន់មានប្រភពព័ត៌មានច្បាស់ការណ៍ណាមួយពីប្រទេសអ៊ឺរ៉ង់នោះទេ ប៉ុន្តែបណ្ដាអ្នកប្រើប្រាស់មួយចំនួននៅក្នុងប្រទេសអ៊ឺរ៉ង់បាននិយាយនៅលើប្លក់របស់ពួកគេថា រដ្ឋាភិបាលអ៊ឺរ៉ង់បានបិទ WhatsApp។
ក្រោយពីធ្លាយព័ត៌មាន អ្នកសារព័ត៌មាន Fox News ព្យាយាមសុំព័ត៌មានពី Facebook ប៉ុន្តែ Facebook ពុំធ្វើសេចក្ដីអត្ថាធិប្បាយអ្វីទាំងអស់។
គួរបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ ២០០៩ បណ្ដាបណ្ដាញសង្គមដូចជា Facebook, Twitter និង YouTube ត្រូវបានហាមឃាត់នៅអ៊ឺរ៉ង់៕
មតិយោបល់