ព័ត៌មានជាតិ

លម្អិត៖ ពីរនាក់ប្ដីប្រពន្ធមកទិញសំបុត្រនៅក្រុមហ៊ុនភ្នំពេញពេញចិត្ត ប្ដីស្លាប់ភ្លាមៗខណៈអង្គុយរង់ចាំរថយន្តចេញដំណើរ

ភ្នំពេញ: កាលពីវេលាម៉ោង ១២និង៤៥នាទីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ មានករណីបុរសម្នាក់អង្គុយចាំរថយន្តទៅក្រុងសៀមរាបសុខៗ ស្រាប់តែធ្លាក់ពីលើកៅអីស្លាប់ ហេតុការណ៍នេះកើតឡើងតាមបណ្ដោយផ្លូវលេខ២១៧ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ម៉ៅ រុន ភេទប្រុស អាយុ ៥៨ឆ្នាំ ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះនិងប្រពន្ធបានទៅទិញសំបុត្រនៅ ក្រុមហ៊ុនភ្នំពេញពេញចិត្តដឹកអ្នកដំណើរ បន្ទាប់ពីទិញរួចអ្នកទាំង២ក៏ត្រឡប់មកអង្គុយលើកៅអី ដើម្បីរង់ចាំរថយន្តចេញដំណើរទៅខេត្តសៀមរាប កំពុងអង្គុយសុខៗស្រាប់តែធ្លាក់ដួលផ្កាប់មុខ ផ្អើលអ្នកក្បែរខាង និងប្រពន្ធ ជួយធ្វើចលនាដែរ ប៉ុន្តែបុរសនោះស្លាប់បាត់ទៅហើយ ក្រោយពេលកើតហេតុសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់