ភ្នំពេញៈ បុរសម្នាក់ជាជនជាតិបរទេសបម្រុងនឹងបត់ចូលខុនដូស្រាប់តែមានម៉ូតូឌ្រីមសង់១គ្រឿងបើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតបើកក្នុងល្បឿនលឿនស្រាប់តែបុកចំទ្វារនឹងបែកកញ្ចក់រថយន្តរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម កែងផ្លូវ ៣៧០ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX-300 ពណ៌ ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-7005 បើកបរដោយបុរសជនជាតិបរទេសម្នាក់បម្រុងនឹងបត់ចូលអាផាតមិន ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1L-8757 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុបុកចំ ចំហៀងខាងស្តាំរថយន្តបោកក្បាលនឹងកញ្ចក់រថយន្តបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ត្រូវបានរថយន្តសាមុយដឹងយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តនឹងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕







មតិយោបល់