តាកែវៈ មានករណីហិង្សាមួយបានកើតឡើង ដោយមានក្រុមក្មេងទំនើងជាច្រើននាក់ បានកាប់ប្រហារទៅលើយុវជនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់បែកក្បាលដេរជាច្រើនថ្នេរ ក្រោយពីខឹងរឿងគប់នំបុង័ដាក់មិត្តរបស់ខ្លួន។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ជនដៃដល់ដែលចាប់ខ្លួនបានមានឈ្មោះ កែវ ថេងឡា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិសំបូរ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស។ ចំណែកជនរងគ្រោះឈ្មោះ ហេង សីហា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស របួសបែកក្បាល។
ករណីនេះកើតឡើងដោយជនដៃដល់ខឹងនឹងជនរងគ្រោះដែលគប់នំបុង័ទៅលើមិត្តរបស់គេ ទើបនាំបក្ខពួកមួយចំនួនទៀត មកកាប់លើជនរងគ្រោះ បណ្តាលឲ្យរបួសបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យដកហូតបាន ម៉ូតូសង់ប៊ិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BF-0291 និងឃាត់ខ្លួនបានជនសង្ស័យខាងលើបានតែម្តង៕
មតិយោបល់