នៅក្នុងឆ្នាំនេះ ហាក់ដូចជាឆ្នាំមួយដែលក្រុម Everton លេងអន់បំផុត ទាំងការប្រកួតនៅ Premier League និង Europa League ដោយក្រុមមួយនេះឆ្វាក់ចាញ់ សឹងគ្រប់ារប្រកួតតែម្តង។
ជាក់ស្តែងណាស់ ក្នុងការបើកទ្វារទទួលក្រុម Atalanta យប់មិញនេះ ក្រុម Everton បានបរាជ័យយ៉ាងអាម៉ាស់ ក្រោមស្នាដៃ ក្រុមអ៊ីតាលីមួយនេះ។ ក្នុងនោះដែរ ក្រុមភ្ញៀវ Atalanta អាចស៊ុតបានរហូតដល់ទៅ ៥គ្រាប់ផ្ទួនៗ ខណៈក្រុម Everton វិញ អាចស៊ុតសងវិញ បានត្រឹម១គ្រាប់ប៉ុណ្ណោះ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺ នៅក្នុងតង់ទី១ ក្រុមទាំង២ អាចស៊ុតបញ្ចូលទីគ្នា បានត្រឹម១គ្រាប់ប៉ុណ្ណោះ រហូតដល់តង់ទី២ ទើបមានការស៊ុតប្ចូលទីច្រើនគ្រាប់កើតឡើង។ ៥គ្រាប់របស់ក្រុម Atalanta រកបានដោយ កីឡាករ Bryan Cristante ២គ្រាប់ ស៊ុតបាននៅនាទីទី១២ និងនាទីទី៦៤ , Robin Gosens ១គ្រាប់នៅនាទីទី៨៦, និង កីឡាករ Andreas Cornelius ២គ្រាប់ នៅនាទីទី៨៨ និងនាទីទី៩០ ខណៈក្រុម Everton វិញ អាចស៊ុតបាន១គ្រាប់សងវិញ ដោយការស៊ុតរបស់កីឡាករ Sandro Ramirez នៅនាទីទី៧១។
ដូច្នេះហើយ ឆ្លងកាត់៥ប្រកួតកន្លងមក ក្រុម Everton មិនទាន់ស្គាល់ពាក្យថាឈ្នះម្តងណាឡើយ ដោយលេងបានត្រឹមស្មើ១ ប្រកួត និងចាញ់៤ប្រកួត ត្រៀមខ្លួនត្រឡប់មកវិញ។ ដូច្នេះហើយ ក្រុម Everton បានធ្លាក់ដោយស្វ័យប្រវត្តិពីក្របខ័ណ្ឌ Europa League ត្រឹមវគ្គចែកពូល ដែលនេះគឺជាការប្រកួតយ៉ាងអន់បំផុត សម្រាប់ក្រុមអង់គ្លេសមួយនេះ។
https://www.youtube.com/watch?v=3708DIz2EYY
មតិយោបល់