កណ្តាលៈ នៅរសៀលម៉ោង២ និង៤៤នាទី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងខេត្តកណ្តាល បានប្រាប់ភ្នាក់ងារ Post Newsថា៖ «លទ្ធផលចុះឆែកឆេរផ្ទះសង្សយ័ការស្នាក់នៅរបស់ជនជាតិចិនប្រើប្រាស់ប្រពន្ធ័ Internet ស្វែងរកផលប្រយោជន៍ គឺទាំងវត្ថុតាងនិងតម្រុយបទល្មើសគ្មាន» ។
លោកព្រះរាជអាជ្ញារងបានបន្ថែមទៀតថា ដោយមានសុំគោលការណ៍ថាផ្ទះខាងលើនោះមានបទល្មើសពាក់ពន្ធ័ទៅនិងការស្នាក់នៅរបស់ជនជាតិចិនមួយចំនួន សង្សយ័ប្រើប្រពន្ធព័ត៌មានវិទ្យាមួយចំនួនដើម្បីស្វែងរកផលប្រយោជន៍ ហើយគេសុំគោលការណ៍ឆែកឆេរ ហើយសុំឲ្យព្រះរាជអាជ្ញារមូលដ្ឋានសម្របសម្រួលដើម្បីឆែកឆេរ ហើយចំពោះម្ចាស់ផ្ទះក៍ឯកភាពឲ្យយើងឆែកឆេរដែរទាំង២ទីតាំង បន្ទាប់ពីឆែកឆេររួចគឺទាំងវត្ថុតាងនិងតម្រុយ បទល្មើសគ្មានទាំងអស់ក៏ឲ្យកម្លាំងដកទៅ។
ទីតាំងឆែកឆេរគឺនៅចំណុចភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ (ពោងលឿង) ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំពោះម្ចាស់ផ្ទះមានឈ្មោះ ម៉ារ៉ា ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ (ពោងលឿង) ក្រុងតាខ្មៅ ខេត្តកណ្តាល ជនជាតិខ្មែរ។
សូមរំលឹកថា៖ នៅព្រឹកថ្ងៃទី១ ខែកក្តដា ឆ្នាំ២០១៧ នគរបាលនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃសហការជាមួយអន្តោប្រវេសនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងបានសម្របសម្រួលជាមួយព្រះរាជអាជ្ញាររងខេត្តកណ្តាល លោក ទិន សុចិត្រា កំពុងចុះឆែកឆេរលំនៅដ្ឋានជនជាតិចិន នៅចំណុចភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ (ពោងលឿង) ក្រុងតាខ្មៅ ខេត្តកណ្តាល ពាក់ពន្ធ័ករណីចាប់ជំរិត៕
មតិយោបល់