ភ្នំពេញៈ បុរសម្នាក់បានអះអាងថាជាមន្រ្តីយោធាកងពលលេខ៩០ (ថ្មាតពង) បានមកធ្វើការនៅក្នុងរោងចក្រមួយកន្លែងនៅម្តុំផ្សារទួលពង្រ រួចក៏បានទាស់សម្តីគ្នាជាមួយអ្នកបម្រើការងារជាមួយគ្នាបន្តិចបន្តួច ក៏ឌឺដងដាក់គ្នារហូតភាគីខាងមន្ត្រីយោធា និងភាគីម្ខាងទៀត បបួលគ្នាវាយ ក៏ត្រូវភាគីខាងស៊ីវិលវាយបានមុន បណ្តាលឲ្យផ្នែកខាងក្រោមភ្នែកខាងឆ្វេង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៦ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមុខរោងចក្រមួយកន្លែង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះបានឲ្យដឹងថា ខ្លួនជាមន្តី្រយោធានៅកងពលលេខ៩០(ថ្មាតពង) ដោយសារតែមានជំងឺក៏ដាក់ច្បាប់មកព្យាបាលនៅផ្ទះមួយរយៈ។ ក្រោយពីព្យាបាលជំងឺជាសះស្បើយហើយក៏មកដាក់ពាក្យធ្វើបម្រើការងារនៅក្នុងរោងចក្រមួយកន្លែងដែលមានទីតាំងនៅផ្សារទួលពង្រ។លុះមកដល់យប់ថ្ងៃទី២៣ ខែវិច្ឆិកា ក៏បានទាក់សម្តីជាបុរសម្នាក់ដែលជាកម្មករក្នុងរោងចក្រជាមួយគ្នា និងបបួលគ្នាវាយតែម្តង លុះពេលដល់ចេញពីធ្វើការម៉ោងកើតហេតុ ក៏ត្រូវភាគីម្ខាងទៀតស្ទុះមកវាយបណ្តាលឲ្យបែកចិញ្ចើម និងក្រោមភ្នែក ហើយក៏ត្រូវបានអ្នកធ្វើការជាមួយគ្នាចាប់បំបែក។ លុះព្រឹកថ្ងៃទី២៤ ខែឆ្នាំដដែល ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ១ ដើម្បីសុំកាអន្តរាគមន៍ពីសមត្ថកិច្ចឃាត់ខ្លួនតែម្តងដើម្បីដោះស្រាយគ្នា។
ក្រោយពីកាឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងដៃដល់បានចេញថ្លៃព្យាបាលចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿងដោយមិនរំខានដល់សមត្ថកិច្ច៕







មតិយោបល់