ដំបូងក្លិបហង្សក្រហម បានអនុញ្ញាតិ ឲ្យកីឡាករ Luis Suarez ចាកចេញ ប៉ុន្តែតម្លៃ ខ្លួនរហូតដល់ទៅ ៤០ លានដុល្លារ ក្នុងករណីដែលក្លិបកាំភ្លើងធំ ឬ Real Madrid ចង់បាន។ក្នុងករណីនេះដែរ កីឡាករ Luis Suarez ពិតជាពិបាកណាស់ដែលខាងក្លិបចង់រារាំងគាត់ទុកនោះ។
តម្លៃដែលដាក់ចេញ គឺកំពុងតែបានដាក់សម្ពោធឲ្យកីឡាករ Luis Suarez សូម្បីតែឱកាសមួយ ក៏គ្មានដែរ ទោះបីខ្លួនចង់ចាកចេញក៏ដោយ ។ អ្នកគ្រប់គ្រងក្លិប លោក Brendan Rodgers បានបង្ហើបឲ្យដឹងថា គឺមិនបានសម្រេចចិត្តលក់កីឡាករ ខ្សែប្រយុទ្ធ សញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះទេ។ ហេតុផលដែលមិនលក់នោះ គឺខាងក្លិបគិតថា Suarez ជាកីឡាករដ៏សំខាន់ និងមានតម្លៃសម្រាប់ក្លិប ហង្សក្រហម ។
បញ្ជ្រាសមកវិញ ខាងក្លិបក៏រំពឹងថា អាចនឹងបាត់បង់កីឡាកររូបនេះក៏ថាបានដែរ ។ តែទោះជាយ៉ាងណាយើងនឹងនិយាយជាមួយនឹងកីឡាកររូបនេះ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ៕
គ្រាប់បាល់បំប៉ោងសំណាញ់ របស់ Luis Suarez ៖
មតិយោបល់