យើងគ្រប់គ្នាតែងតែធ្លាប់ជួបប្រទះបញ្ហាត្រជាក់ ឬស្ពឹកម្រាមដៃម្រាមជើង ប៉ុន្តែប្រសិនបើបញ្ហានេះកើតឡើងជារៀងរាល់ថ្ងៃ គួរតែប្រញាប់ទៅជួបអ្នកជំនាញភ្លាម។ ស្ថានភាពបែបនេះបង្ហាញថា ចរន្តឈាមរបស់អ្នកកំពុងតែមានភាពទន់ខ្សោយ ដែលអាចបណ្តោលឲ្យមានបញ្ហាតម្រងនោម សរសៃឈាមរ៉ែន និងជំងឺផ្សេងៗទៀត។
ទោះជាយ៉ាងណា ដើម្បីបង្ការកុំឲ្យជំងឺខ្សោយបេះដូងកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត អ្នកគួរផ្លាស់ប្តូររបបអាហារជាប្រចាំថ្ងៃ ដើម្បីជួយពង្រឹងសរសៃឈាម និងបេះដូងឲ្យមានសុខភាពល្អឡើងវិញ។ ខាងក្រោមនេះ គឺជាអ្វីដែលអ្នកខ្សោយបេះដូង ឬខ្សោយសរសៃឈាមគួរតែធ្វើ៖
១.ទទួលទានស្រាក្រហម
ការសិក្សាមួយបានបង្ហាញថា ការទទួលទានស្រាក្រហមអាចបង្កើនសុខភាពបេះដូងរបស់ឲ្យកាន់តែរឹងមាំ។ ស្រាក្រហមមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុផ្សំពីធម្មជាតិជាច្រើនទៀត ដែលអ្នកខ្សោយបេះដូងគួរតែទទួលទានជាប្រចាំ។
២.អាហារហិរ
ប្រភេទអាហារហិរដូចជា ម្រេច និងម្ទេស អាចជួយពង្រីកសរសៃឈាម និងបង្កើនលំហូរឈាម។ វាអាចជួយជំរុញឲ្យប្រព័ន្ធសរសៃឈាមបេះដូងដំណើរការបានល្អ និងជួយរក្សាសម្ពាធឈាមឲ្យមានស្ថិរភាព។
៣.ជៀសវាងការស្លៀករឹបតឹងពេក
គ្រូពេទ្យបានណែនាំមិនឲ្យស្លៀកសំលៀកបំពាក់តឹងណែនរយៈពេលយូរពេកនោះទេ ព្រោះវាអាចបណ្តោលឲ្យប៉ះពាល់ដល់ចរាចរឈាម ជាពិសេសខោខូវប៊យ។ ការស្លៀកពាក់សម្លៀកបំពាក់ស្រាលៗ ឬរលុង អាចអនុញ្ញាតឲ្យលំហូរឈាមរហូតបានល្អពេញរាងកាយទាំងមូល។
៤.ទទួលទានអាហារដែលសម្បូរអាស៊ីតហ្វូលិក
ការទទួលទានអាហារដែលសម្បូរទៅដោយអាស៊ីតហ្វូលិកគ្រប់គ្រាន់ គឺចាំបាច់បំផុតក្នុងការបង្កើតកោសិកាឈាមក្រហម និងទប់ស្តាត់ភាពស្លេកស្លាំង។ ផ្ទុយទៅវិញប្រសិនបើ រាងកាយទទួលអាស៊ីតហ្វូលិកមិនបានគ្រប់គ្រាន់អាចបណ្តោលឲ្យកកឈាម។ អាហារដែលសម្បូរទៅដោយអាស៊ីតហ្វូលិកមានដូចជា បន្លែពណ៌បៃតង និងផ្កាខាត់ណាពណ៌ខៀវជាដើម។
៥.ម៉ាស្សា
ការម៉ាស្សាអាចជួយបង្កើនចរាចរឈាមក្នុងតំបន់ពោះ ជួយរំញោចលំហូរឈាមនៅក្នុងជាលិកាទន់។ ការស្រាវជ្រាវបានបង្ហាញថា ការម៉ាស្សាមានភាពវិជ្ជមានដល់មុខងារនៃសរសៃឈាមទូទាំងរាងកាយ រួមទាំងបេះដូងផងដែរ៕
ប្រភព៖ boldsky
មតិយោបល់