កំពង់ស្ពឺៈ លោកអធិការរងស្រុកឱរ៉ាល់ ទទួលផ្នែកព្រហ្មទណ្ឌបានប្រាប់ Post News ថាមានការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបានប្រព្រឹត្តបទល្មើសរំលោភក្មួយស្រី រួមនិងកូនចុង តាំងពីឆ្នាំ២០១៦ ទើបនឹងបែកធ្លាយដឹងដល់ម្តាយនាំកូននិងក្មួយមកដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចចុះទៅចាប់ខ្លួនបានតែម្តង។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិគោ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ហង់ ហីម អាយុ៤៤ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ បានរំលោភទៅលើក្មួយស្រី អាយុ១៧ឆ្នាំ និងរំលោភកូនស្រីចុង អាយុ១៣ឆ្នាំ តាំងពីឆ្នាំ២០១៦ តែដល់ថ្ងៃកើតហេតុក៏បែកធ្លាយរឿងរ៉ាវ ទើបម្តាយនាំកូនស្រីនិងក្មួយ មកប្តឹងសមត្ថកិច្ចដើម្បីចុះទៅឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់