ព័ត៌មានអន្តរជាតិ

អាមេរិក​​ នឹងបញ្ជូនយន្តហោះចម្បាំងបំបាំងកាយចំនួន ៦ គ្រឿង ទៅកាន់កូរ៉េខាងត្បូង ដើម្បីធ្វើសមយុទ្ធដែនអាកាសរួមគ្នា

កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃសុក្រនេះ បានរាយការណ៍ថា យោធាអាមេរិក នឹងបញ្ជូនយន្តហោះចម្បាំងបំបាំងកាយ ចំនួន ៦ គ្រឿង ទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅខែក្រោយ សម្រាប់ការធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នា។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

យន្តហោះចម្បាំងបំបាំងកាយ F-22 Raptor ចំនួន ៦ គ្រឿងរបស់កងទ័ពអាកាសអាមេរិក នឹងចូលរួមនៅក្នុងសមយុទ្ធ ជាមួយកងទព័អាកាស របស់កូរ៉េខាងត្បូង ដែលសមយុទ្ធនេះ មានរហស្សនាមថា Vigilant Ace គ្រោងធ្វើទ្បើងនៅថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែធ្នូខាងមុខ។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប បានឲ្យដឹងថា យន្តហោះប្រយុទ្ធអាមេរិកទាំងនោះ នឹងហោះហើរពីមូលដ្ឋានអាកាស Kadena នៅកោះអូគីណាវ៉ា ប្រទេសជប៉ុន មកស្នាក់នៅមូលដ្ឋានទព័អាកាស ក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើសមយុទ្ធផ្លូវអាកាសរវាងប្រទេសទាំងពីរ៕

មតិយោបល់