ព័ត៌មានជាតិ

Update៖ ស្ត្រីខ្មែរឥស្លាមម្នាក់ ចូលបន្ទប់ទឹករអិលដួលស្លាប់ទាំងអាក្រាតកាយ បង្កឲ្យការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ភ្នំពេញៈ ស្ត្រីជនជាតិខ្មែរឥស្លាមម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅក្នុងបន្ទប់ទឹក ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រែតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្ត្រីខ្មែរឥស្លាមដែលស្លាប់នៅក្នុងបន្ទប់ទឹងមានឈ្មោះ មៃ ហៀត អាយុ៣៦ឆ្នាំ មុខរបរ ជាអ្នកសំអាត ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ មានកូនប្រុសម្នាក់អាយុ៤ឆ្នាំ ទើបមកស្នាក់នៅបានរយៈពេល៦ថ្ងៃ មានស្រុកកំណើតនៅភូមិត្រពាំងស្តៅ ឃុំត្រពាំងថ្លឹងស្រុកពញ្ញាក្រែក ខេត្តត្បូងឃុំ។
បានបែកផ្លូវគ្នាជាមួយប្តីដែលនៅប្រទេសម៉ាឡេស៊ី មកស្នាក់នៅប្រទេសកម្ពុជាវិញទើបតែបាន៦ថ្ងៃ។

យោងតាមស្ត្រីម្នាក់ដែលជាអ្នកធ្វើការជាមួយបានមកលេងនៅបន្ទប់ផ្ទះជួលខាងលើ ហើយបានចូលទៅក្នុងបន្ទប់ទឹកបានប្រទះឃើញស្ត្រីខាងលើ នៅក្នុងបន្ទប់ទឹកទាំងខ្លួនអាក្រាតកាយ មានតែលីអូនៅត្រឹមជង្គង់ផ្គាប់មុខទៅនិងជញ្ជាំងសង្ស័យខ្យល់គហើយក៏មានកាភ្ញាក់ផ្អើលដល់អ្នកជិតខាងបានរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋានមកពិនិត្យ។

ក្រោយពិនិត្យរួចសមត្ថកិច្ចបានប្រាប់អោយដឹងថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ហើយសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

មតិយោបល់