ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញសពបុរសជនបរទេសម្នាក់ ដេកស្លាប់នៅក្នុងផ្ទះគ្មាននរណាម្នាក់ដឹង។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៤និង ៣០នាទីរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះលេខ១៣G ជាន់ទី៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ YUSOF BINAHMAD ជនជាតិម៉ាឡេស៊ី អាយុ៦៧ឆ្នាំ ជាអតីតប្រធានសន្តិសុខណាហ្គាវើល។
តាមប្រភពពីសមត្ថកិច្ច ក្រោយធ្វើកោសល្យវិច័យរួច បានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺគាំងបេះដូងពិតប្រាកដមែន។
ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យទៅស្ថានទូតម៉ាឡេស៊ីផងដែរ៕





មតិយោបល់