ភ្នំពេញៈ ជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកស្កុបពី មិនចាំស្លាកលេខធ្វើសកម្មភាពឆក់ទូរសព្ទទៅលើជនរងគ្រោះម្នាក់បានសម្រេច ហើយតែត្រូវបានជនរងគ្រោះទាញដៃជាប់ធ្លាក់ពីលើម៉ូតូហើយក៏ត្រូវបានប្រជាពលរដ្ឋស្វាគមន៏ម្នាក់មួយដៃមួយជើងឡើងឈាមពេញមុខ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចស្តុបបូកគោ សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះមានគ្នាចំនួន២នាក់កំពុងឈរចាំស្តុបដើរឆ្លងផ្លូវបានបន្តិចស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពីមិនចាំស្លាកលេខក៏បានធ្វើសកម្មភាពឆក់ទូរសព្ទម៉ាកអាយហ្វូន៧ផ្លឹសទៅលើជនរងគ្រោះបានហើយ តែផ្លូវស្ទះក៏ត្រូវជនរងគ្រោះចាប់ទាញដៃអ្នកឆក់ជាប់ហើយជនសង្ស័យដែលជាអ្នកបើកម៉ូតូមូលហ្គាទៅមុខបាត់ស្រមោលធ្លាក់ជនសង្ស័យដែលឆក់ទូរសព្ទនោះ បណ្តាលឲ្យដួលដាច់ផ្ងារធ្លាក់ពីលើម៉ូតូត្រូវបានប្រជាពលរដ្ឋស្វាគមន៏ម្នាក់មួយដៃមួយជើងហើមមុខហើមមាត់ ។
ជនសង្ស័យមានឈ្មោះ រ៉េត សុធារ៉ាក់ អាយុ ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិរថភ្លើង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ ជាសិស្សថ្នាក់ទី១១ រៀននៅវិទ្យាល័យសន្ធរម៉ុក។
បច្ចុប្បន្នជនសង្ស័យជនត្រូវសម្ថកិច្ចឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនរីឯជនរងគ្រោះកំពុងដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចស្វែងរកបក្ខពួកម្នាក់ទៀតដែរបានរត់គេចខ្លួននឹងដាក់ទោសជនសង្ស័យទៅតាមនិតិវិធីច្បាប់៕
https://youtu.be/Xbs_jNjit_U
មតិយោបល់