ភ្នំពេញៈ គ្រូជម្រើសឆៃនីសតៃប៉ិ លោក Toshiaki Imai បានពោលសរសើរទម្រង់លេងរបស់ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា និង កែវ សុខផេង ដែលបានដើរតួរយ៉ាងសំខាន់ ជួយឲ្យក្រុមកម្ពុជា ទម្លាក់ក្រុមខ្លួនត្រឹមវគ្គជម្រុះពានរង្វាន់ AFC Asian Cup ។
ក្នុងសន្និសឹទ្ធិក្រោយចប់ការប្រកួត គ្រូសញ្ជាតិជប៉ុនរូបនេះលើកឡើងថា កីឡាករទាំង២ពិតជាមានចង្វាន់នៃការអូសបាល់បានល្អ ហើយពិសេសជាងនេះទៅទៀត ទោះបីពុំទាន់បានបាល់មកដល់ជើងក៏ដោយ ក៏ពួកគេធ្វើចលនារកតំបន់ទូលាយ សម្រាប់ដាក់សម្ពាធដៃគូជានិច្ច។
បន្ថែមលើនេះគ្រូជោគជាំបទពិសោធន៍ដដែល ក៏បានជូនពរក្រុមកម្ពុជា ឲ្យទទួលបានលទ្ធផលល្អ នៅវគ្គចែកពូលជាមួយក្រុមខ្លាំងដទៃជាបន្តទៀត។
សូមជំរាបផងដែរថា ក្រោយបញ្ចប់ការប្រកួតនេះ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានប្រគល់ថវិការបស់សម្តេចតេជោចំនួន ៣៣.០០០ដុល្លារអាម៉េរិក ដល់ក្រុមកីឡាបាល់ទាត់និងគ្រូបាល់ទាត់កម្ពុជាភ្លាមៗនោះផងដែរ៕
មតិយោបល់