កីឡាករអត្តពលិកលោតកម្ពស់សញ្ជាតិអង់គ្លេស Germaine Mason បានរងគ្រោះថ្នាក់ចរាចរណ៍ ស្លាប់កាលពីម្សិលមិញនៅ Jamaica។ វាជារឿងដ៍រន្ធត់បំផុត ដែលម្ចាស់មេដាយប្រាក់ អូឡាំពិក២០០៨Germaine Mason បានរងនូវគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ នៅតាមបណ្តោយដងផ្លូវ នៅក្នុងប្រទេស Jamaica។
តាមការឲ្យដឹងពីសមត្ថកិច្ចនៅក្នុងតំបន់បានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងដោយសារការបើកបរហួសល្បឿនកំណត់ ទើបបណ្តាលឲ្យមានហេតុការណ៍នេះកើតឡើង។ Mason បានជិះម៉ូតូម៉ាក Honda CBR ដើម្បីទៅចូលរួមជប់លៀងជាមួយនឹងមិត្តភក្តិរបស់គេ នៅក្លឹបមួយកន្លែងក្នុងតំបន់នោះ។
តែជាអកុសល Mason ត្រូវរងនូវគ្រោះថ្នាក់នៅតាមដងផ្លូវ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ តែគាត់ត្រូវបានស្លាប់នៅម៉ោង ៤និង២០នាទីម៉ោងនៅក្នុងតំបន់៕
មតិយោបល់