អ៊ីរ៉ង់: ទីភ្នាក់ងារសារព័ត៌មានផ្លូវការ Mehr បានរាយការណ៍ឲ្យដឹងនៅថ្ងៃទី៧ មិថុនានេះថា ក្រសួងការបរទេសអ្នកនាំពាក្យ របស់អ៊ីរ៉ង់លោក Hossein Jaber Ansari បានថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម ដែលបណ្តាលឲ្យមនុស្ស ១១នាក់ស្លាប់ និង៣៦នាក់ រងរបួសនៅក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នៅថ្ងៃអង្គារនេះ។
លោក Jaber Ansari បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ជនរងគ្រោះនៃបំផ្ទុះគ្រាប់បែកធ្ងន់ធ្ងរនេះ ដោយជំរុញឱ្យមានកិច្ចសហប្រតិបត្តិ ការជាសកល ដើម្បីដោះស្រាយបញ្ហាអំពើភេរវកម្មនិងភាពជ្រុលនិយមនេះ។
តួកគីបានស្តីបន្ទោសពួកសកម្មប្រយុទ្ធរបស់បក្សពលករជនជាតិឃើដ (PKK) សម្រាប់ការបំផ្ទុះខាងលើនេះ។ គ្មានក្រុមណាមួយបានប្រកាសទទួល ខុសត្រូវចំពោះការវាយប្រហារនាពេលកន្លងមកនោះទេ។
ដោយឡែក យោងតាមការចេញផ្សាយសេចក្តីថ្លែងការណ៍មួយដោយក្រសួងការបរទេសឥណ្ឌូនេស៊ី បាននិយាយថា រដ្ឋាភិបាលនិងប្រជាជន ប្រទេសឥណ្ឌូនេស៊ី បានសម្តែងនូវសមានចិត្តនិងចូលរួមមរណទុក្ខយ៉ាងជ្រាលជ្រៅរបស់ពួកគេ សម្រាប់ប្រជាជននិងរដ្ឋាភិបាលប្រទេសតួកគី ជាពិសេសសម្រាប់ក្រុមគ្រួសារអ្នកដែលបានស្លាប់នៅក្នុងការវាយប្រហារយ៉ាងសហាវនេះ៕
មតិយោបល់