ព័ត៌មានកីឡា

អុញនោះ! តើមានកីឡាករណាខ្លះហ៊ានធ្វើដូច Dybala ខ្លះ (វីដេអូ)

នេះគឺជារឿងដ៍គួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់ខ្សែប្រយុទ្ធវ័យក្មេងអាហ្សង់ទីន Paulo Dybala ដែលបានស៊ុតបាល់ Free Kick មានចំនួនអ្នកបាំងនៅមុខទីច្រើនយ៉ាងនេះ។

បើតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេសអាហ្សង់ទីន បានឲ្យដឹងថា ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Paulo Dybala បានចូលរួមក្នុងសកម្មភាពប្រកួតបាល់ទាត់ជាលក្ខណះមិត្តភាព ដើម្បីសប្បុរសធម៌មួយនៅ Laguna Larga នាស្រុកកំណើតរបស់គេ។ ក្នុងការលេងជាលក្ខណះសប្បុរសធម៌នេះដែរ Dybala បានបង្ហាញនូវសមត្ថភាពយ៉ាងអស្ចារ្យ តា់រយ:ការស៊ុតបាល់ Free Kick នៅលើដំបូលទូក ដែលមានខ្សែការពារបាំងនៅមុខទីចំនួន ១៨នាក់ ដូចអ្នកចាំទីផងដែរ។

ជាការពិតណាស់ Dybala បានស៊ុតបាល់ ក្នុងចម្ងាយ ២០ ម៉ែត្រ ចំជ្រុងខាងស្តាំ ដោយមិនមានប៉ះនឹងខ្សែការពារណាមួយ នៅនឹងមុខទីឡើយ។ ក្រោយពីទាត់រួចមក មនុស្សជាច្រើនបានទះដៃអបអរ នឹងហ៊ោរកញ្ច្រៀវ លើកទឹកចិត្តដល់ខ្សែប្រយុទ្ធវ័យក្មេង កំពុងតែមានប្រជាប្រិយភាពរូបនេះ។

ខាងក្រោមនេះគឺជាវីដេអូ បង្ហាញពីសកម្មភាព ដែល Paulo Dybala ដ៊ុតបាល់ដ៍អស្ចារ្យមួយនេះ៖

//www.youtube.com/watch?v=tYAITNKN0Ks

មតិយោបល់