ត្បូងឃ្មុំៈ លោកអធិការស្រុកមេមត់ បានប្រាប់ Post News ថា នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ចាន់ ឌុល អធិការរងទទួលផែនព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងពីឈ្មោះ ញឹម ផាត់ ភេទ ប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិឆ្ងរសាលា ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីរំលោភសេពសន្ថវៈមួយកើតឡើងមកលើប្អូនស្រីរបស់គាត់ឈ្មោះ ញ.គ្រ អាយុ៤៣ឆ្នាំ (មានសតិមិនគ្រប់ ) ដែលបង្កឡើងដោយឈ្មោះ ថៃ ស្វិត ភេទប្រុស អាយុ ៤៩ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រះពន្លា ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រហូតបានសម្រេច។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់