ព្រៃវែងៈ លោកអធិការរងស្រុកពាមរក៍ ទទួលផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូណៃហត បានបុកជាមួយនឹងម៉ូតូវ៉េវ ពេញទំហឹង បណ្តាលមនុស្ស៣នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់នៅនឹងកន្លែង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទី យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុច មុខមន្ទីរពេទ្យស្រុក ក្នុងភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។
មូលហេតុគឺបណ្តាលមកពីភាគីម៉ូតូទាំងខាងជិះបញ្ច្រាសទិសគ្នា ស្ថិតក្នុងស្ថានភាពស្រវឹងក៏បុកគ្នាពេញទំហឹងតែម្តង និងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយគ្នាបន្តទៀត ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់