ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកនៅច្រាំងទន្លេមេគង្គ នៅស្រុកល្វាឯម!

កណ្តាល: នៅវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ មានករណីប្រទះឃើញសាកសពអណ្តែតទឹក នៅចំណុច ច្រាំងទន្លេមេគង្គ ភូមិពោធិ៍ធំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

សាកសពមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣០ឆ្នាំជាងមានសភាពហើមខ្លាំង ស្លៀកខោគគីរពណ៌ខ្មៅ អាវយឺតដៃវែង ពណ៌ខៀវ ស មូលដៃ សងខាងមានពាក់ស្រោមដៃ ត្រឹមក ទាំងដៃឆ្វេង និង ដៃ ស្តាំ ។

តាមការរកឃើញឯកសារមួយចំនួនលើខ្លួនសាកសព៖ កាបូបដៃខ្មៅមួយនៅហោបៅខោខាងស្តាំ ក្នុងកាបូបមាន ឯកសារបញ្ចាំម៉ូតូ១សន្លឹក មានឈ្មោះបៀន សុខផេង, ឯកសារបញ្ចាំទូរសព្ទចំនួន២សន្លឹក, ឯកសារបញ្ចាំ១សន្លឹក ,នាមប័ណ្ណ៣សន្លឹក រូបថតចំនួន៤សន្លឹក, ទូរសព័្ទម៉ាកL.G បត់ពណ៌ខ្មៅមួយគ្រឿង, កូនសោមួយចង្កោម មាន៣កូនសោ, ប្រាក់រៀលក្រដាស១០០០០, ក្រដាស៥០០ និងក្រដាស១០០។

សាកសពនេះ ត្រូវបានរក្សាទុកនៅចំណុចកើតហេតុ ដើម្បីការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រពិនិត្យសន្និដ្ឋាន៕

មតិយោបល់