បាត់ដំបងៈ លោកអធិការស្រុកបាណន់ បានប្រាប់Post News ថា មានករណីក្មេងចំនួន២នាក់ បានលង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខវត្តពាក់ស្បែក ភូមិពាក់ស្បែក ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ ធឿន សុខពិសី អាយុ៦ឆ្នាំ ជាកូនស្រីបង្កើត និងទី២ឈ្មោះ ធន លីហ៊ ភេទប្រុស អាយុ៥ឆ្នាំ នៅភូមិស្នឹងលិច ឃុំស្នឹង ត្រូវជាក្មួយបង្កើត បានស្លាប់ទាំង២នាក់។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រហែល ១០ព្រឹក ឈ្មោះ ហ៊ុល ពេជ្រ ខាងលើជាម្តាយនិងជាមីង បានត្រឡប់ពីទិញអីវ៉ាន់នៅផ្សារស្នឹងមកវិញ ត្រូវបានក្មួយប្រុសបង្កើតខាងលើតាមមកលេងនៅផ្ទះខ្លួន ដោយជាប់ដាំបាយទឹកខ្លួនមិនចាប់អារម្មណ៍រឿងកូន និងក្មួយ លុះបាត់ក៏តាមរកឃើញស្លាប់ក្នុងទឹកចំណុចខាងលើតែម្តង ក៏នាំគ្នាចុះស្រង់ក្មេងទាំង២នាក់ ឡើងមកគោកតែម្តង។
បច្ចុប្បន្នសពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់