ភ្នំពេញៈ បុរសម្នាក់ជិះលឿនពេក ទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ដួលបោកនឹងថ្នល់បណ្តាលរងរបួសសន្លប់ស្តូកស្តឹងនៅនឹងកន្លែង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ម៉ៅសេទុងកែងនិងផ្លូវ២០២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 1GH-7749 ជិះតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូចទៅទាក់ដៃចង្កូចម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកជិះស្របទិសដៅគ្នា បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗចំណែកម៉ូតមួយគ្រឿងទៀតមិនបានដួលបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់៣ រង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ទើបសមត្ថកិច្ចប្រគល់ជូនយកត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់