ព័ត៌មានកីឡា

Barcelona នៅតែមិនទាន់មានក្រុមអាចផ្តួលបាន

ក្រុមអ្នកមានបុណ្យ Barcelona នៅតែរក្សាភាពខ្លាំងក្លរបស់ខ្លួន បានដដែល ដោយមិនទាន់មានក្រុមាអាចផ្តួលបានឡើយ គិតត្រឹម១៣​ប្រកួកន្លងមកនេះ នៅ Laliga របស់ប្រទេសអេស្ប៉ាញ។

ជាក់ស្តែងណាស់ ក្នុងការប្រកួតជាមួយក្រុមខ្លាំង Valencia យប់មិញនេះ ក្រុម Barcelona នៅតែធ្វើបាន​យ៉ាងល្អ តាមរយ:ការលេងបានស្មើ នៅក្នុងដីរបស់ក្រុម Valencia ។ ជាការពិតណាស់ នៅក្នុងតង់ទី១ ក្រុមទាំង២ មិនអាចធ្វើអ្វីគ្នាបានឡើយ ដោយអាចរក្សាលទ្ធផល ០-០ បាន។ យ៉ាងណាវិញ ឈានចូលដល់តង់ទី២ សភាពការណ៍ រវាងក្រុមទាំង២ ខុសប្លែកពីតង់ទី១ វិញ ព្រោះថា នៅនាទីទី៦០ កីឡាករ Rodrigo របស់ក្រុមម្ចាស់​ផ្ទះ Valencia អាចរកគ្រាប់បាល់ បាន១គ្រាប់ ក្នុងការដឹកនាំក្រុម Valencia ឲ្យនាំមុខបណ្តោះអាសន្ន ក្នុងលទ្ធផល ១-០ ។ ក៍ប៉ុន្តែ ការនាំមុខនេះ មិនបានស្ថិតស្ថេរឡើយ ព្រោះថានៅ នាទីទី៨២ ក្រុម Barcelona អាចរកគ្រាប់បាល់ តាមស្មើមកវិញ តាមរយ:ការស៊ុតរបស់ ខ្សែការពារស្លាប Jordi Alba ជាហេតុធ្វើឲ្យ ចប់ការប្រកួត ក្រុមកំពូលតារាងទាំង២ បានបញ្ចប់ ក្នុងលទ្ធផល ១-​១ ដោយចែកគ្នាម្នាក់ ១ពិន្ទុ ត្រឡប់ទៅផ្ទះវិញ។

ដូច្នេះហើយ ក្រុម​ Barcelona នៅតែមិនទាន់ស្គាល់ការរាជ័យនៅឡើយទេ ក្នុងការប្រកួត ១៣លើកកន្លងមក ដោយឈ្នះ ១១ប្រកួត និងស្មើ២ប្រកត មាន ៣៥ពិន្ទុ នាំមុខក្រុមលេខ២ Valencia ៤ពិន្ទុ ដែលមានត្រឹម ៣១ពិន្ទុ និងនាំមុខក្រុមការពារតំណែងជើងឯក Real Madrid ៨ពិន្ទុ ដែលមានត្រឹម ២៧ពិន្ទុប៉ុណ្ណោះ។

//www.youtube.com/watch?v=N0OZcdjAKt4

មតិយោបល់