រតនគិរីៈ លោកវរសេនីយ៍ត្រី តេង សាវុធ អធិការរងស្រុកបានលុង ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា យោងតាមពាក្យបណ្តឹងរបស់ជនេងគ្រោះឈ្មោះ អេង ទិព្វលាភា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិ ជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ មន្រ្តីពន្ធនាគា។ រហូតដល់ថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៤និង៣០នាទីរសៀល កម្លាំងអធិការដ្ឋាននគរបាល ក្រុងបានលុងនិង ប៉ុស្តិ៍នគរបាល រដ្ឋបាល ឡាបានសៀក ស្រាវជ្រាវកំណត់មុខសញ្ញាបាន និង មានការចង្អុលបង្ហាញពីលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ ហើយស្នើសុំការអនុញ្ញាតិ លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ជាប់ពាក់ព័ន្ធចោរកម្ម (លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ) កាលពីវេលាម៉ោង ២និង៥៧នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះឈ្មោះ អេង ទិព្វលាភា ស្ថិតនៅភូមិជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្ត រតនគិរី
១-ឈ្មោះ ទ្រី គង់ហេង (ហៅ ដែន) ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅ មិនពិតប្រាកដ
២-ឈ្មោះ ឡេង ម៉ាឡាយ (ហៅ ឡាយ) ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ ថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ មិនពិប្រាកដ ។
៣-ឈ្មោះ វាំង ដារ៉ាវិសា (ហៅ ឃ្មុំ) ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ ជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ មិនប្រាកដ ។ ហើយជនសង្ស័យទាំង៣នាក់ មានផ្ទុកនូវសារធាតុញៀនក្នុងខ្លួនទៀតផង។
ក្នុងនោះសមត្ថកិច្ចដកហូតបានសម្ភារៈរួមមាន ម៉ាស៊ីនភ្លើង១គ្រឿង, ម៉ូតូ ១គ្រឿង ម៉ាកហុងដា ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DC-1412។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់នៅអធិការដ្ឋាននគរបាលក្រុងបានលុង និង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនិតិវិធីច្បាប់៕
មតិយោបល់