ឧត្តរមានជ័យៈ លោកប្រធានការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្តឧត្តមានជ័យ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កឡើង ដោយខ្លួនឯង បណ្តាលឲ្យសា្លប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិគោករំដូល សង្កាត់សំរោង ស្រុកសំរោង ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះមានឈ្មោះ ឈន់ កំសត់ ភេទស្រី អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែង និងនាំយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាន នគរបាលខេត្ត ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់