ស្វាយរៀងៈ កាលពីវេលាម៉ោង ០៨និង១០នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ លោកអធិការរង ទទួលការងារអន្តោប្រវេសន៍ក្រុងស្វាយរៀង បានដឹកនាំកម្លាំង ចុះធ្វើការត្រួតពិនិត្យរដ្ឋបាល រកឃើញជនជាតិវៀតណាមចំនួន ០២នាក់ ឆ្លងដែនចូលមកព្រះរាជាណាចក្រកម្ពុជា ប្រកបមុខរបរដោយខុសច្បាប់ លក់ឆ្នោតវៀតណាម គ្មានលិខិតស្នាម។
សមត្ថកិច្ចបានឃាត់ខ្លួន យកមកធ្វើការអប់រំ ដោយមានកិច្ចសន្យា រួចបង្ខំឲ្យវិលត្រលប់ ទៅប្រទេសដើមវិញ៕
មតិយោបល់