ព័ត៌មានជាតិ

អតីតពិធីករក្នុងវិទ្យុ91Mz ចង​កសម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំង

បាត់ដំបងៈ អតីតជាពិធីករក្នុងវិទ្យុ91Mz ប្រចាំខេត្តបាត់ដំបង ហើយដែលប្រិយមិត្តជាច្រើនធ្លាប់បានស្គាល់ផងនោះ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ឃុំឃាំងបណ្តោះអាសន្ន នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការខេត្តពោធិ៍សាត់ ពាក់ព័ន្ធនឹងបទយកប្រាក់ពីពលករទៅធ្វើការនៅប្រទេសថៃ និងម៉ាឡេស៊ី។

ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងបន្ទប់ឃុំខ្លួនបណ្តោះអាសន្នលេខ02 នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

គួរបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ សារៈ មុនី រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុង ខេត្តបាត់ដំបង អតីតជាពិធីករប្រចាំវិទ្យុ91Mz បាត់ដំបង។

នៅវេលាម៉ោង៥ល្ងាចថ្ងៃខាងលើ ជនសង្ស័យរូបនេះ ត្រូវបាននគរបាលខេត្តបត់ដំបង អនុវត្តតាមដីការរបស់តុលាការខេត្តពោធិ៍សាត់ ដែលបញ្ជាឲ្យចាប់ខ្លួន ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងការយកប្រាក់ពីពលករទៅធ្វើការនៅប្រទេសថៃ និងម៉ាឡេស៊ី។

ក្រោយពេលកើតហេតុនោះដែរ គេសង្គេតឃើញវត្តមានរបស់លោកព្រះរាជអាជ្ញា លោកគ្រូពេទ្យ និងកម្លាំងជំនាញដើម្បីរួមគ្នាធ្វើកោសល្យវិច័យ ហើក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-10-01_11-19-15photo_2016-10-01_11-19-18

មតិយោបល់