ព័ត៌មានជាតិ

រថយន្ត LEXUS RX300 ១គ្រឿង បោះពួយបុកកេ្មងប្រុសដើរឆ្លងផ្លូវម្នាក់ រងរបួសធ្ងន់

(ខេត្តព្រះសីហនុ) ៖ កាលពីវេលាម៉ោង១ និង៣០នាទី ថ្ងៃទី៩ មេសា ២០១៦នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៤២-១៤៣ ភូមិ/ឃុំចម្ការហ្លួង ស្រុកកំពង់សិលាខេត្តព្រះសីហនុ។

បើតាមការអះអាងរបស់សមត្ថកិច្ច កងរាជអាវុធហត្ថមូលដ្ឋាន បានប្រាប់ Post News ថា រថយន្ត LEXUS RX 300 ពណ៌ស ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AI-3194 មានទិសដៅពីខេត្តព្រះសីហនុ ទៅភំ្នពេញ លុះមកដល់ចំណុចកើតហេតុ រថយន្តបានបុកកេ្មងប្រុសម្នាក់ កំពុងដើរឆ្លងផ្លូវ ចំពេញទំហឹងតែម្តង។

ក្មេងប្រុសម្នាក់នោះ ត្រូវបានគេស្គាល់ឈ្មោះ ធី ហីុម អាយុ ៩ឆ្នាំ រស់នៅអង្គការសង្គ្រោះជនអស់សងឹ្ឃម ទីលំនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ទទួលរងរបួសធ្ងន់ ចំណែកអ្នកបើកបររថយន្តខាងលើ បានទុករថយន្តចោល ហើយរត់គេចពីកនែ្លងកើតហេតុ បាត់ស្រមោលឈឹង។

ក្រោយកើតហេតុ កម្លាំងកងរាជអាវុធហត្ថ៤០២ ក៏បានជួយលើកយកជនរងគ្រោះ ដាក់រថយន្តយកទៅសង្គ្រោះបន្ទាន់ នៅមនី្ទរពេទ្យបងែ្អក ស្រុកស្រែអំបិល ជាបន្ទាន់។ រីឯរថយន្តខាងលើ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកកំពង់សិលា ដើមី្បចាត់ការតាមនិតិវិធី៕

photo_2016-04-09_23-13-03photo_2016-04-09_23-13-07photo_2016-04-09_23-12-59photo_2016-04-09_23-13-13 photo_2016-04-09_23-13-17photo_2016-04-09_23-13-10

មតិយោបល់