ព័ត៌មានជាតិ

រថយន្តបុករថយន្ត បណ្ដាលឲ្យទៅបុករះម៉ូតូ ៦គ្រឿង និងមនុស្សរងរបួសធ្ងន់ស្រាល

ស្វាយរៀង: នៅវេលាម៉ោង ៥និង១០នាទីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ លើផ្លូវជាតិលេខ១ ភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ដំណើររឿង៖ មុនពេលកើតហេតុមានរថយន្ត មួយគ្រឿង ពាក់ផ្លាកលេខរដ្ឋ13.2.0867 ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបុកគ្នាជាមួយរថយន្តក្រឡុកស៊ីម៉ងត៍ បណ្ដាលឲ្យរថយន្តបង្កបែកកង់រេចង្កូតបុករះម៉ូតូកម្មករកម្មការិនី ៦គ្រឿង រីឯមនុស្សរងរបួសធ្ងន់ស្រាល។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងវាស់វែង យកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី ចំពោះអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់