ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់ស្អុយរលួយ មិនទាន់ស្គាល់អត្តសញ្ញាណឡើយ

(បាត់ដំបង)៖ លោក ដាំ មករា អធិការរងក្រុងបាត់ដំបង បានប្រាប់ Post News ថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង១១ និង៣០នាទី ផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាល ក្រុងបាត់ដំបង បានទទួលការរាយការណ៍ពីប្រជាពលរដ្ឋ តាមប្រពន្ធ័ទូរសព្ទ័ថា មានករណីមនុស្សស្លាប់ នៅក្នុងដីចម្ការមួយកន្លែង ត្រង់ក្រុមទី១៨ ភូមិវត្តរំដួល សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង។

លោកបន្តថា ក្រោយពីបានទទួលពត៌មានកម្លាំងជំនាញផ្នែកយុត្តធម៌ជាមួយផ្នែកពិនិត្យវិភាគបច្ចេកទេសវិទ្យាសាស្រ្តនិងប៉ុស្តិ៍នគរបាលរដ្ឋបាលចម្ការសំរោង សហការជាមួយការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការនគរបាលខេត្ត បានចុះទៅធ្វើការពិនិត្យសាកសពក្នុងចំណុចកើតហេតុខាងលើ ដោយសភាពសាកសពហើមស្អុយរលួយ ដែលធ្វើឲ្យក្រុមការងារពិនិត្យពុំអាចធ្វើការសន្និដ្ឋានលើអត្តសញ្ញាណជនដែលស្លាប់ និង មូលហេតុការស្លាប់នេះមិនបានទេ ដោយគ្រាន់តែបញ្ជាក់បានថាសពនេះ ស្លៀកពាក់ខោអាវ ឈុតខូវប៊យ លីអូពណ៍ក្រហម មានខ្សែរចង្កេះ។
លោក.ឪត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគបាលខេត្តបាត់ដំបង បានប្រាប់ថា:ដោយសារសភាពសពស្អុយរលួយទើបខាងនគបាលជំនាញមិនអាចធ្វើការសន្និដ្ឋាន កំណត់អត្តសញ្ញាណលើសពនេះបានទេ ហើយពេលនេះលោក កំពុងសុំគោលការណ៍ទៅលោកឪត្តមសេនីយ៍ទោ ស ថេត ស្នងការខេត្ត និងសុំគោលការណ៍ទៅព្រះរាជអាជ្ញារ ដើម្បីយកសពខាងលើទៅបូរជា ហើយក៍កំពុងផ្សពផ្សាយស្វែងរកក្រុមគ្រួសារនៃសពផងដែរ៕

តើមានបងប្អូនណា បាត់សមាជិកគ្រួសារដែរ ឬទេ សូមអានរួចហើយ ជួយចែករំលែកបន្តផង៖

photo_2016-04-09_23-21-38 photo_2016-04-09_23-21-43 photo_2016-04-09_23-21-48 photo_2016-04-09_23-21-59photo_2016-04-09_23-21-52  photo_2016-04-09_23-22-02

មតិយោបល់