កណ្តាលៈ រថយន្តកុងតឺន័រមួយគ្រឿង បេីកបរមិនគោរពច្បាប់ បត់ចូលរោងចក្រក្តាបន្ទះ បុកម៉ូតូឌ្រីមសង់ បណ្តាលឲ្យបុរសវ័យ៥៩ឆ្នាំម្នាក់បានស្លាប់យ៉ាងអាណោចអធម៌នៅក្រោមកង់រថយន្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីបានកេីតឡេីងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១០ និង២០នាទី នៅលេីកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចមុខរោងចក្រក្តាបន្ទះ ក្នុងភូមិស្តៅកន្លែង ឃំុដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បើសាក្សីបានឃេីញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេឃេីញជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1L-6190 បេីកបរលឿនគួរសម ក្នុងទិសដៅពីកេីតទៅលិច លុះដល់ចំណុចកេីតហេតុខាងលើ ស្រាប់តែមានរថយន្តកុងតឺន័រ មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-3620 មានទិសដៅពីលិចមកកេីត បានបត់ចូលរោងចក្រក្តាបន្ទះខាងលេី ធ្វេីម៉ូតូជនរងគ្រោះចាប់ហ្រ្វាំងមិនជាប់ដួល ក៏ជ្រុលទៅបុកនិងកិនជនរងគ្រោះចំពាក់កណ្តាលទ្រូងនិងក្បាលជាប់ក្រោមកង់ស្លាប់ភ្លាមៗយ៉ាងអាណោចអធ័ម។
ក្រោយពេលកេីតហេតុសមត្ថកិច្ចបានចុះមកវាស់វែង បានប្រាប់ថា ជនរងគ្រោះខាងលេីមានឈ្មោះ បុិច បុល ភេទប្រុស អាយុ៥៩ឆ្នាំ មានស្រុកកំណេីតនៅភូមិរោងដំរី ឃំុជេីងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកឯអ្នកបេីកបររថយន្ត ក្រោយពីបុកម៉ូតូជនរងគ្រោះរួចបានរត់ចូលក្នុងរោងចក្របាត់។
សមត្ថកិច្ចបានធ្វេីការវាស់វែងនិងទាក់ទងសាច់ញាតិឲ្យទទួលយកសពទៅធ្វេីបុណ្យតាមប្រពៃណី។ ចំណែកឯម៉ូតូនិងរថយន្តត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានស្រុកកៀនស្វាយ និងធ្វេីការស្រាវជ្រាវរកអ្នកបេីកបររថយន្តមកទទួលខុសត្រូវតាមច្បាប់៕
https://youtu.be/Hv9DwRuHnqI
មតិយោបល់