កាលពីថ្ងៃចន្ទកន្លងទៅនេះ សត្វរមាសដែលរស់នៅសួនឧទ្យាន Lincoln ក្នុងក្រុង ជីកាហ្គា បានផ្ដល់កំណើតដល់កូនរមាសខ្មៅមួយក្បាល។
អ្នកថែសួនសត្វ បាននិយាយថារមាសដែលទើបនឹងកើតនោះគឺជារមាសឈ្មោល ដែលមានទម្ងន់ 60 ផោន ( 27.2 គឺឡូក្រោម ) ហើយវាត្រូវបានគេមើលថែយ៉ាងដិតដល់ ដើម្បីឲ្យមានសុខភាពរឹងមាំ។
កូនរមាស់ដែលទើបនឹងចាប់កំណើតនេះត្រូវបានកើតចេញពីមេរបស់វាឈ្មោះ Kapuki និង Maku ដែលជាបាររបស់វា។
នេះជារមាសដំបូងគេដែលចាប់កំណើតនៅទីនេះចាប់តាំងពីឆ្នាំ 1989 មក ដូច្នេះបុគ្គលិករបស់សួនសត្វបានត្រៀមខ្លួនរួចរាល់ដើម្បីថែរក្សាកូនរមាសមួយនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។
បច្ចុប្បន្ននេះរមាសខ្មៅត្រូវបានគេរាយណ៍មកថា ជាប្រភេទសត្វដែលកំរ ហើយជិតផុតពូជ។ ការគំរាមកំហែងចម្បងដល់ការរស់រានមានជីវិតដ៏យូរអង្វែងរបស់ពពួកនេះ គឺបណ្តោលមកពីមានសកម្មភាពលួចប្រម៉ាញ់ជាច្រើននៅទ្វីអាហ្វ្រិច៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់