ហេតុអ្វីទើបបានជាអ្នកម្តាយខ្វះទឹកដោះឱ្យកូនបៅ ឬមួយក៏ដោយ សារមូលហេតុផ្សេងៗទើបបានជានាំឱ្យបរិមាណទឹកដោះត្រូវធ្លាក់ថយចុះ?
មូលហេតុអាចបណ្តាលមកពី ៖
– អ្នកម្តាយមានជំងឺនៅពេលមានគភ៌ ពិសេសនៅប៉ុន្មានខែចុងក្រោយមុនពេលប្រសូត ឬក៏ដោយសារ តែខ្វះអាហារូបត្ថម្ភ ដែលធ្វើឱ្យបាត់បង់ថាមពល នៃកំលាំងកាយមិនមាន ទឹកដោះគ្រប់គ្រាន់ សំរាប់ឱ្យកូនបៅ។
– អ្នកម្តាយកើតអាការៈស្ត្រេស ប៉ះពាល់ដល់ផ្លូវចិត្តដោយសារតែកើតមានជំងឺការព្រួយបារម្ភអូសបន្លាយពេលដ៏យូរដែលនាំឱ្យប៉ះពាល់ដល់ Prolactin ដែលជា ប្រពភបង្កើតទឹកដោះ ចេញមកដែលតាមពាក្យ ចាស់បុរាណហៅថា កើតជំងឺ ទាស់។
– ម្តាយប្រើប្រាស់ឱសថសំរាប់ការព្យាបាលដែលនាំឱ្យប៉ះពាល់ដល់រូបកាយ មិនអាចផលិតទឹកដោះបានច្រើនសំរាប់បំបៅកូនមានដូចជា ថ្នាំអាស្ពីរីន ថ្នាំផ្សះ ថ្នាំសិះតាមិន ជាដើម…
– នៅមានមូលហេតុផ្សេងទៀតក៏បណ្តោល ឱ្យកើតមានអាការៈខ្វះ ទឹកដោះសំរាប់បំបៅកូនផងដែរដូចជា អ្នកម្តាយមិនបានបរិភោគទឹកគ្រាប់គ្រាន់ ដោយសារតែទឹកមានបរិមាណដល់ទៅ៨០-៩០ ភាគរយក្នុងទឹក ដោះ។
ល័ក្ខខ័ណ្ឌបរិភោគសំរាប់ស្ត្រីខ្វះទឹកដោះសំរាប់បំបៅកូន
– ក្រោយពេលសំរាលបុត្រ ស្ត្រីជាមាតាត្រូវតែបរិភោគអាហារទាំងឡាយ ជាប្រភេទអាហារបំប៉នសំបូរទៅដោយរសជាតិ ជីវជាតិ មានត្រី ស៊ុត សាច់ សាច់មាន់ បន្លែ… ឱ្យបានគ្រប់គ្រាន់។
– ក្រោយពេលប្រសូតរួចស្ត្រីជាមាតាមិនគប្បីបរិភោគអាហារប្រភេទសាច់ខ្វៃ អាំង ចៀនពិសេស ការបរិភោគប្រៃ ហិរខ្លាំងលើសពីសីតុណ្ហភាពនៃរូបកាយ។ ប្រសិនបើមិនដូច្នេះទេ ប្រាកដជា នឹងរលាកហើម ក្បាលសុដន់។
– អ្នកជំងឺខ្វះទឹកដោះបំបៅកូន ក៏អាចដោយសារកើតមានជំងឺរលាកក្រពះលំពែង ដែលការបរិភោគ អាហារផ្សេងៗ ត្រូវតែមានការគិតគូយ៉ាងច្បាស់លាស់ មិនត្រូវបរិភោគ ទៅតាមតែនឹកចង់នោះទេ។ ពិសេសការប៉ូវបំប៉នទៀតសោត ក៏ត្រូវតែបានធ្វើជាបន្តិចម្តងៗ មិនមែនធ្វើ ឡើងដោយគំហុកនោះទេ ដើម្បីកុំឱ្យមានបញ្ហាកើតអន្តរាយដល់ក្រពះ។
– បញ្ហាមនោសញ្ចោតនាទៀតសោត ក៏ត្រូវតែបានទទួលប្រកបដោយផ្អែមល្ហែម ធ្វើឱ្យអារម្មណ៍របស់ មនុស្សស្រីជាអ្នកម្តាយ ទទួលបានក្តីរីករាយដោយមិនឱ្យកើតមានអារម្មណ៍រំជើបរំជួល ព្រោះតែរឿងមិនល្អនោះឡើយ៕
មតិយោបល់