ព័ត៌មានជាតិ

ឡិចស៊ីស GS-300 ស្លាកលេខភ្នំពេញ 2AB-5557 បើកកៀរម៉ូតូជ្រុលទៅបុករះតុកាហ្វេ របួស៥នាក់ នៅកំពង់ស្ពឺ!

កំពង់ស្ពឺ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តនិងម៉ូតូបើកកៀរគ្នា បណ្តាលឲ្យរងរបួសចំនួន៥នាក់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវលេខ៤១ នៅត្រង់ចន្លោះគីឡូម៉ែត្រលេខ២២និង២៣ ភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ម្ចាស់ម៉ូតូទី១មានឈ្មោះ ផៃ សុខ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ(របួសស្រាល)
ទី២ឈ្មោះ សុន តាន ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិចំបក់ក្អែ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ(របួសស្រាល) បើកម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GG-5507។

ចំណែកម្ចាស់រថយន្តមានឈ្មោះ សុភា ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅសង្កាត់កណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ(របួសស្រាល) បើករថយន្តមួយគ្រឿងម៉ាកLEXUS GS-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-5557។ និងជនរងគ្រោះ២នាក់ទៀត ទី១មានឈ្មោះ អ៊ុក ចាន់តារ៉ា ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិក្បាលដំរី ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ(បាក់ជើងស្តាំ) ,ទី២ឈ្មោះ ផាន ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិត្របែកទូង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ(របួសស្រាល)។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តនិងម៉ូតូ បានធ្វើដំណើរស្របទិសគ្នា ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ រថយន្តនិងម៉ូតូបានកៀរគ្នា បណ្តាលឲ្យរថយន្តបន្តទៅបុករះដើម.កខុប តុកាហ្វេ រងរបួសចំនួន៥នាក់ ចំណែករថយន្តនិងម៉ូតូរងការខូចខាតស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់