តាកែវៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងគោយន្តកន្ត្រៃ បានបុកជាមួយនឹងម៉ូតូបណ្តាលឲ្យបុរសម្នាក់ របួសជើងធ្ងន់។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង១៥នាទីល្ងាច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ ១TK១ ចន្លោះគីឡូម៉ែត្រលេខ១១-១២ ភូមិស្វាយខាងជើង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។
ករណីនោះកើតឡើង ខណៈដែលគោយន្តកន្ត្រៃម៉ាក គូបូតា ពណ៌ខៀវ បើកបរពីត្បូងទៅជើង ដោយឈ្មោះ ង៉ាន ទិត ភេទប្រុស អាយុ៣៥ឆ្នាំ បានបុកជាមួយនឹងម៉ូតូហុងដាវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-0970 ដែលកំពុងបើកពីជើងទៅត្បូង បើកដោយឈ្មោះ សូ រ៉ាយុត ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិទួលសាំង(ខ) ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ បណ្តាលឲ្យភាគីខាងម៉ូតូរបួសជើង យ៉ាងធ្ងន់ធ្ងរតែម្តង៕
មតិយោបល់