ព័ត៌មានកីឡា

មិនមែន Bayern Munich ឬក្លិបធំអឺរ៉ុបណាមួយជាកន្លែងសម្រាប់បញ្ចប់អាជីព Lewandowski ឡើយតែជា LA Galaxy ទៅវិញ

ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ត្រូវបានប្រពន្ធរបស់គេ នាង Anna Lewandowska បានឲ្យដឹងថា កីឡាករបាល់ទាត់ដ៍ឆ្នើមរូបនេះ មានបំណងចង់ទៅលេងឲ្យក្លិបបាល់ទាត់ LA Galaxy ដែលប្រកបអាជីព នៅទឹកដីសហរដ្ឋអាមេរិក។

ជាការពិតណាស់ កីឡាករបាល់ទាត់គ្រប់រូប​ តែងតែមានក្តីស្រម៉ៃចង់ទៅលេងនៅក្លិបណាមួយ នៅពេលដែលពួកគេ មានអាយុកាន់តែច្រើន ជាពិសេសនោះ នៅពេលជិតចូលនិវត្តន៍ ពីពិភពបាល់ទាត់។ យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់​ Business Insider ក្នុងប្រទេសអាឡឺម៉ង់ បានឲ្យដឹងថា ប្រពន្ធរបស់ខ្សែប្រយុទ្ធ Robert Lewandowski នាង Anna Lewandowska បានឲ្យដឹងថា ប្តីរបស់នាង មិនមានបំណងចង់បញ្ចប់អាជីព នៅក្រុម Bayern Munich ឬត្រឡប់ទៅកាន់ស្រុកកំណើតប្រទេសប៉ូឡូញ​វិញឡើយ។

ប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា ក្លិបបាល់ទាត់ ដែលខ្សែប្រយុទ្ធដ៍ឆ្នើម Lewandowski ចង់ទៅលេងនៅ​ពេលដែលរូបគេ មានវ័យចំណាស់នោះ ក្លិបបាល់ទាត់ LA Galaxy ទៅវិញទេ។ ជាក់ស្តែងណាស់ នៅសហរដ្ឋអាមរិក នាពេលបច្ចុប្បន្ននេះ បានក្លាយទៅជាកន្លែងប្រមូលផ្តុំ ទៅ​ដោយអតីតកីឡាករឆ្នើមៗ នៃលីគតំបន់អឺរ៉ុប​​ និងជាកន្លែង​ដែលជាក្តីស្រម៉ៃរបស់កីឡាករជាច្រើនទៅប្រកបអាជីពចុងក្រោយ នៅទីនោះ។ ក្នុងនោះដែរ កីឡាករល្បីៗ ជាច្រើន កំពុងប្រកបអាជីព​ និងធ្លាប់ប្រកបអាជីព មាន David Beckhem, Ricardo Kaka, Dier Drogba, Devid Villa និងកីឡាករល្បីៗ ជាច្រើនរូបផ្សេងទៀត។

យ៉ាងណាវិញនោះ សម្រាប់ Lewandowski វិញ បំណងរបស់គេ ក៍ចង់ទៅលេងនៅ អាមេរិកដែរ ព្រោះថា អាមេរិក ជាឋានសួគ៌នៃការកម្សាន្តយ៉ាងល្អ សម្រាប់កីឡាករចាស់ៗ ដែលមិនត្រឹមតែទៅលេងបាល់ទេ ពួកគេអាចទៅកម្សាន្តបានយ៉ាងសប្បាយរីករាយផងដែរ។ ដូច្នេះហើយ ខ្សែប្រយុទ្ធ Robert Lewandowski នឹងមិនបញ្ចប់អនាគត់របស់គេ នៅក្រុម Bayern Munich ឬវិលត្រឡប់ទៅលេងឲ្យក្លិបបាល់ទាត់នៅស្រុកកំណើត​ឡើយ ដោយខ្សែប្រយុទ្ធរូបនេះ ចង់ទៅលេងឲ្យក្រុម LA Galaxy នៅសហរដ្ឋអាមេរិក ឯណោះវិញទេ។

មតិយោបល់