ព័ត៌មានជាតិ

គ្រាន់តែរឿងអ៊ីចឹងសោះ!..វាយ១ដបស្រាបែកក្បាលដេរជាង៣០ថ្នេរ!

​ភ្នំពេញៈ បុរសម្នាក់ដែលជាតៃកុងរថយន្ត របស់រោង ចក្រ QMIខឹងរឿងមិនជួយលើកអីវ៉ាន់ពឹងអោយបងចាំវាយពេលមកពីផឹកស៊ី ស៊ុបពពែ វាយមួយដបស្រាបែកក្បាលហូរឈាមជោកខ្លួនដេជាង៣០ថ្នេ។

ហេតុការណ៍នេះបង្កឲ្យមានកាភ្ញាក់ផ្អើលកាលវេលាម៉ោង ៩និង១៥នាទីយប់ ថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះជួលមិត្តភ័ក្តជនសង្ស័យ ជិតរោងចក្រ QMI ស្ថិតនៅភូមិ ត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

ជនរងគ្រោះខាងលើមានឈ្មោះ អ៊ុន សុផារី ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរ បើករថយន្តរោងចក្រQMI ស្នាក់នៅភូមិ ជម្ពូវន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិថ្មី សង្កាត់ដង្កោខណ្ឌដង្កោ មាន ប្រពន្ធឈ្មោះ ខាន់ អន ភេទស្រីអាយុ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅជាមួយគ្នា។

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុន ពេលកើតហេតុរូបគាត់បានលើកអីវ៉ាន់ដាក់លើរថយន្តរបស់គាត់ហើយឈ្មោះឌីត្រូវជាមិត្តភ័ក្តក៏លើកជាមួយដែរ តែរថយន្តផ្សេងគ្នា បន្ទាប់មករថយន្តជនរងគ្រោះបានពេញមុន ហើយត្រូវពេលចេញ ពេលនោះឈ្មោះឌីខាងលើបាននិយាយថា លើកអីវ៉ាន់ដាក់ឡានពេញមុនអញ អត់ជួយលើកអញទេ ហ្អែង បានតាអញវាយទេ ពេល នោះ ខ្លួន (ជនរងគ្រោះ)បាននិយាយថា អញដល់ម៉ោងចេញហើយអញអត់បានជួយលើកទេ។ លុះនៅពេលល្ងាចនាំគ្នាយលរថយន្ត ដាក់ក្នុងរោងចក្ររួច ខ្លួន (ដែលជាជនរងគ្រោះ)បានទៅទិញម្ហូបទុកអោយប្រពន្ធ ចេញពីរោងចក្រ រហូត ទិញបានហើយយកមកដល់បន្ទប់ជួល វិញ ស្រាប់តែឈ្មោះឌី ដែលធ្លាប់ជាមិត្តរួមការងារបានបបួល ខ្លួន (ជនរងគ្រោះ)ទៅផឹកស៊ីនៅបន្ទប់ជួលមិត្តរបស់គេ(ឌី)នៅជាន់ទី២ ដោយមានគ្នា៦ ផឹកស្រាស៊ុបព័ដប ខណៈ ដែល កំពុងផឹកៗអស់ប្រមាណ២ទៅ៣ដប ឈ្មោះឌីបាននិយាយឌឺដងថា ហ្អែង លើកអីវ៉ាន់ពេញហើយមិនជួយលើកអញ សុំតែអញវាយទេ ។

បន្ទាប់មកខ្លួន(ជនរងគ្រោះ)កំពុងអោន ស្រាប់តែបុរសម្នាក់ដែលត្រូវជាបង របស់ឈ្មោះឌី បានយកដបស្រាស៊ុបព័រ មកវាយមួយដប បណ្តាលអោយរយ៉ាស់ក្បាលផ្នែកខាងឆ្វេងយ៉ាងជ្រៅ នឹងអំបែងដបជាប់នឹងក្បាលយ៉ាងច្រើន ហើយជនបង្កដែលជា អ្នក វ៉ៃ ថែម ទាំង គំ រាមអោយលុតជង្គង់អោយសុំទោស បើមិនសុំទោសទេអញ នឹងវាយអោយងាប់។ ពេល នោះ ខ្លួន រូបគាត់បានលុតជង្គង់ទាំង បែកក្បាលឈាមហូរស្រោចពេញខ្លួន ហើយឈ្មោះឌីខាងលើបានស្រែកថា អែងរត់ទៅ បងអញវាយងាប់ ឥឡូវហើយ រួចបានដើរទៅបន្ទប់ជួលរបស់ខ្លួនដោយយកអាវខ្ទប់ឈាមហើយដើរទៅផ្ទះ។ បន្ទាប់មកប្រពន្ធ ខ្លួន និង អ្នកជិតខាងដែលត្រូវជាបងប្អូន បាននាំជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ សម្ភព ជម្ពូវន្ត ដើម្បីព្យាបាល ។

ក្រោយពេលកើតហេតុ ប្រពន្ធជនរងគ្រោះ នឹង បងប្អូនមកប្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បីជួយរកយុត្តិធម៌និងនាំខ្លួនជនបង្កមកដោះស្រាយ៕

មតិយោបល់