ព័ត៌មានជាតិ

ស្នេហ៍ប្រុសហេងស៊យ! ស្គាល់គ្នាជាង១ខែ បោកយកខ្លួននិងម៉ូតូគេចខ្លួនបាត់!..

ភ្នំពេញៈ ស្ត្រីម្នាក់បានចាញ់បោកការលួងលោមរបស់ប្រុសព្រានតាមរយៈទូរសព្ទច្រឡំលេខ បានរយៈពេលជាង១ខែហើយ ក៏មានទំនាក់ទំនងស្នេហាយ៉ាងស្និតស្នាលនិងគ្នារហូតឲ្យប្រុសព្រាននោះមកឲ្យស្គាល់បន្ទប់ជួលដែលខ្លួនស្នាក់នៅថែមទាំងសុខចិត្តប្រគាល់ខ្លួនប្រាណឲ្យទៅបុរសដែលខ្លួនស្រលាញ់ ដោយមិនស្តាយក្រោយ ប៉ុន្តែក្រោយពីបានរួមរស់ជាមួយគ្នាបានត្រឹមតែ១អាទិត្យ ស្រាប់តែបុរសនោះបានលួចយកលុយនិងម៉ូតូរបស់នាងទៅបាត់ដោយបន្សល់ទុកឲ្យនាងនៅរូបថត១សន្លឹកកាន់មកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកតែប៉ុណ្ណោះ។

ករណីខាងលើនេះបានកើតឡើងតាំងពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ មកម្ល៉េះរហូតដល់ម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី២៩ វិច្ឆិកា ឆ្នំា២០១៧នេះ ដោយមិនឃើញជនសង្ស័យយកម៉ូតូមកបន្ទប់ជួលវិញទើបសម្រេចចិត្តមកដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាតែម្តង ដែលមានទីតាំងនៅចំណុចបន្ទប់ជួលភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ថាស្ត្រីរងគ្រោះមានឈ្មោះ ប៉ា សាម៉េត អាយុ៣៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានស្រុកកំណើតភូមិ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ចំណែកប្រុសព្រានដែលជាជនឆបោកនោះគ្រាន់តែដឹងថា ឈ្មោះ សុខុម អាយុ៣៥ឆ្នាំ ហើយមិនមានមុខរបរពិតប្រាកដនោះទេ គ្រាន់តែប្រាប់នាងថាសព្វថ្ងៃគេរស់នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នាងបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នាងនិងជនសង្ស័យបានស្គាល់គ្នាតាមរយៈទូរសព្ទច្រឡំលេខជាមួយនិងបុរសខាងលើអស់រយៈពេលជាង១ខែមកហើយៗបុរសខាងលើចេះតែខលមកទាក់លួងលោមសាសងសេ្នហា ដោយសុំស្រឡាញ់នាងនិងសុំមកលេងបន្ទប់ជួលរបស់នាងស្នាក់នៅដោយសារតែពាក្យលួងលោមផ្អែមល្ហែមធ្វើឲ្យនាងទន់ចិត្តអាណិតស្រលាញ់បុរសនោះក៏យល់ព្រមឲ្យមកស្គាល់បន្ទប់ជួលនិងឲ្យស្នាក់នៅជាមួយបង្កើតជាសេ្នហារួមរស់ដេកជាមួយគ្នាបានមួយអាទិត្យ ស្រាប់តែប្រុសព្រាននោះបែរជាបោកយកម៉ូតូរបស់នាង១គ្រឿងម៉ាកឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៨ ឡើងតែម២០១៥ ពាក់ស្លាកលេខ ព្រៃវែង1A-0862 យកទៅបាត់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោងប្រហែល១២និង៣០នាទី គឺនៅពេលដែលនាងបានអោយបុរសខាងលើយកម៉ូតូឌុបនាងទៅធ្វើការ។
ហើយជននោះបានយកម៉ូតូនាងមកបន្ទប់ជួលវិញរហូតដល់ល្ងាចនាងបានខលហៅមកដឹកនាងវិញស្រាប់តែទូរសព្ទ២ប្រព័ន្ធខលមិនចូលពេលនាងមកដល់បន្ទប់ជួលក៏មិនឃើញថែមទាំងក្នុងបន្ទប់បាត់លុយអស់រលីងទើបដឹងថាចាញ់បោកបុរសជាជនសង្ស័យ។

នាងប្រាប់បន្តថាមួយល្ងាចដល់យប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នាងបានព្យាយាមទំនាក់ទំនងទៅបុរសខាងលើដែតែមិនអាចទំនាក់ទំនងបានសោះ ព្រោះគេបិទទូរសព្ទរហូតដល់ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ទើបនាងសម្រេចចិត្តមកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ដោយមានកាន់រូបថតរបស់ជនសង្ស័យ១សន្លឹកមកជាមួយផង។
ហើយសម្ភារៈដែលជននោះលួចទៅនោះមានម៉ូតូមួយគ្រឿងមានទាំងកាតគ្រី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ កាតធ្វើការរបស់នាងនិងប័ណ្ណពិនិត្យសុខភាព(ប.ស.ស)និងលុយ១០០ដុល្លារនិងទូរសព្ទអាយហ្វូនមួយគ្រឿងទៀត៕

មតិយោបល់