ភ្នំពេញ: ចាប់ពីព្រឹកនេះទៅ កំណាត់ផ្លូវលេខ២៧១ ត្រូវបានបិទមួយចំហៀងផ្លូវ ដើម្បីដំណើររៀបចំបំពង់បូមទឹក នៅការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកបឹងត្របែក ហើយ ចរាចរកំណាត់ផ្លូវនោះនឹងមាន ការកកស្ទះចរាចរណ៍ ផងដែរ។
បើតាមមន្ត្រីនៃអង្គភាពលូទឹកបានបញ្ជាក់ថា ការបិទកំណាត់ផ្លូវលេខ២៧១នេះគឺធ្វើឡើងទាំងយប់ទាំងថ្ងៃ ព្រោះថា ក្នុងរយៈពេលនេះ លើទីតាំងការដ្ឋាននឹងបង្រួមខ្សែគន្លងចរាចរផ្លូវ ចំណុចឆ្លងកាត់ ដោយអនុញ្ញាត ឲ្យយានយន្ត ធ្វើចរាចរម្តង១ខ្សែៗប៉ុណ្ណោះ ហើយកំណាត់ផ្លូវនេះនឹងមានការស្ទះចរាចរជាមិនខាន។
ក្នុងនោះដែរសាលារាជធានីភ្នំពេញ ក៏បានសុំការយោគយល់ អធ្យាស្រ័យ និងស្នើឱ្យប្រជាពលរដ្ឋ ពង្វាងចរាចរចេញពីទីតាំងនេះ ដោយអនុគ្រោះ ហើយផុតរយៈពេលកំណត់ ផ្លូវនេះនឹងដាក់ឲ្យធ្វើចរាចរជាធម្មតាវិញ។
កំណាត់ផ្លូវ២៧១នេះចាប់ផ្តើមបិទពីព្រឹកថ្ងៃទី២៤នេះរហូតដល់បំណាច់ខែសីហានេះតែម្តង៕
មតិយោបល់