ព័ត៌មានកីឡា

Real Madrid សម្លឹងឃើញខ្សែការពារ២រូប ជំនួសតំណែង​ប្រធានក្រុម Sergio Ramos

ក្រុមស្តេចស Real Madrid បានធ្វើការចាប់អារម្មណ៍ទៅលើ​ខ្សែការពារឆ្នើមៗ ២រូបដែល អាចយកមកជំនួសតំណែងប្រធានក្រុមរបស់គេ Sergio Ramos ដែលទំនងជាទិញយកនៅខែមករាខាងមុខនេះ​​ហើយ។

បន្ទាប់ពីប្រធានក្រុម Real Madrid កីឡាករ Sergio Ramos បានញាំញីដោយរបួស ដែលជះឥទ្ធិពល​ដល់តំបន់ខ្សែការពាររបស់ក្លិបយក្សអេស្ប៉ាញមួយនេះនោះ ក្រុមស្តេចស​ បានសម្លឹងឃើញខ្សែការពារកណ្តាល ២រូបដែលអាចជំនួសតំណែងនេះបាន។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា​ ខ្សែការពារ ២រូបដែល Real Madrid សម្លឹងឃើញនោះគឺ​ Leonardo Bonucci របស់ក្រុម AC Milan និង David Luiz របស់ក្រុម តោខៀវ Chelsea ។

ខ្សែការពារកណ្តាល​ទាំង២ រូបនេះ Real Madrid នឹងទិញយកឲ្យបានមួយ ក្នុងចំណោមទាំង២នាក់នេះ ដើម្បីប្រញ៉ាប់មកបំពេញបន្ថែម តំបន់ការពារកណ្តាល របស់ Real Madrid ស្របពេលដែល​ Ramos រងរបួសនោះ។​ យ៉ាងណាវិញនោះ ការសម្លឹងឃើញ ខ្សែការពារកណ្តាលថ្មី យកមកជំនួស ប្រធានក្រុម Sergio Ramos នេះដែរ ដោយសារតែ Real Madrid បានមើលឃើញពីចន្លោះ​ប្រហោង របស់ក្លិបនៅតំបន់ការពារ ក្នុងការប្រកួតជាមួយក្រុម Malaga នាពេលថ្មីៗនេះ ក្រោយពេលដែលមិនមានវត្តមានរបស់​ Ramos ។

ដូច្នេះហើយ ក្រុម​ Real Madrid ជឿជាក់ថា នៅខែមករាខាងមុខនេះ ពួកគេ​​ នឹងទិញយកឲ្យបាន David Luiz ឬក៍ Leonardo Bonucci ដើម្បីឲ្យទាន់ តម្រូវការដែលក្លិបកំពុងតែខ្វះខាតនោះ។

មតិយោបល់